ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីប្រណាំងទូក “ង” នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ ២០២៣

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេងសាប មុខព្រះបរមរាជវាំង និងជាការរួមចំណែកបង្កើតកម្មវិធី កំសាន្តសប្បាយរីករាយ តាមទំនៀមទំលាប់ប្រពៃណីជាតិដ៏ល្អផូរផង់របស់ខ្មែរយើង និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិឲ្យមកកំសាន្តនៅក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនបន្ថែមទៀត រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីប្រណាំងទូក “ង” នៅតាមដងស្ទឹងពោធិ៍សាត់ ទីរួមខេត្តពោធិ៍សាត់ នាថ្ងៃ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀត៕

ព័ត៌មានទាក់ទង